នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ បានបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃផែនការ ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាស ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ទ្រង់យាងទៅខេត្តព្រះសីហនុ តាមផ្លូវរថភ្លើង នាបំណាច់ឆ្នាំ២០១៦នេះ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
|
Fresh news |
កិច្ចប្រជុំនេះត្រូវបានធ្វើនៅនាយកដ្ឋានអង្គរក្ស ក្រោមវត្តមានលោក យូរ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកឧត្តមសេនីយ៍ឯក ទូច ណារុថ អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានអង្គរក្ស អភិបាលខេត្ត ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេយោធាខេត្ត ដែលនៅតាមបណ្ដាយខ្សែរថភ្លើងទាំងអស់ ព្រមទាំងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមរាប់ពាន់នាក់ ដើម្បីការពារព្រះរាជដំណើររបស់ព្រះមហាក្សត្រ ដែលអមដំណើរដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ៕
File đính kèm: (ភ្នំពេញ)៖_នៅព្រឹកថ្ងៃទី២៩_ខែធ្នូ_ឆ្នាំ២០១៦នេះ_ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ_បានបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃផែនការ_ការពារ_សន្ដិសុខ_សណ្ដាប់ធ្នាប់_ក្នុងឱកាស_ព្រះករុណា_ព្រះបាទសម្ដេច_ព្រះបរមនាថ_នរោត្ដម_សីហមុនី.docx