Skip Ribbon Commands
Skip to main content



Date 29/12/2016-11:00:00 AM
រថភ្លើង​ធ្លាក់​ផ្លូវដែក​នៅ​ភាគ​ខាងជើង​ឥណ្ឌា
ប៉ូលិស និង​អាជ្ញាធរ​ផ្លូវដែក​ឥណ្ឌា​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៤៣​នាក់​រង​របួស​ដោយសារ​គ្រោះថ្នាក់​រថភ្លើង​មួយ​ខ្សែ​ធ្លាក់​ចេញពី​ផ្លូវដែក​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ នៅ​ភាគ​ខាងជើង​ប្រទេស ។

នេះ​ជា​គ្រោះថ្នាក់​រថភ្លើង​ទី​៣ ហើយ​នៅ​ឥណ្ឌា​រយៈពេល​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ក៏​ព្រោះតែ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវដែក​ឥណ្ឌា​ចាស់​ទ្រុឌទ្រោម ។ រថភ្លើង​នេះ​បាន​ធ្លាក់​ផ្លូវដែក​នៅ​តំបន់​នៃ​ទីក្រុង KANPUR រដ្ឋ​អ៊ុត​តា​ប្រា​ដាស​នា​ពេល​ព្រឹក​ព្រលឹម ។ ពួក​អ្នក​របួស​ដែល​មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ត្រូវ​បាន​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ ។ បណ្តា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​បង្ហាញ​ពី​ទូរថភ្លើង​ទាំងឡាយ​ធ្លាក់​ ចេញពី​ផ្លូវដែក ហើយ​ក្រឡាប់ ។ ទូរថភ្លើង​២​បាន​ធ្លាក់​ពីលើ​ស្ពាន​ចូល​ក្នុង​ប្រឡាយ​មួយ ។ អ្នកដំណើរ​មួយ​ចំនួន​ប៉ុនប៉ង​ប្រមូល​អីវ៉ាន់​ពួក​គេ​នៅ​ចិញ្ចើម​ផ្លូវ ។

បណ្តាញ​ផ្លូវដែក​ឥណ្ឌា​និយាយ​ពី​ទំហំ​ជា​បណ្តាញ​ផ្លូវដែក​ធំ​ជាងគេ​ទី​៤​ លើ​ពិភពលោក ។ ក្នុង​មួយ​ថ្ងៃ​ៗ​មាន​រថភ្លើង​ដល់​ទៅ​១១.០០០​ខ្សែ​រត់ ក្នុង​នោះ​មាន​រថភ្លើង​ដឹក​អ្នកដំណើរ​៧.០០០​ខ្សែ ដែល​ដឹក​មនុស្ស​ប្រមាណ​ជា​២០​លាន​នាក់ ។ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា កន្លង​មកនេះ មនុស្ស​ជាង​១៤០​នាក់​ស្លាប់ ដោយសារ​រថភ្លើង​មួយ​ខ្សែ​ធ្លាក់​ផ្លូវដែក​នៅ​កន្លែង​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន ​ពី​ទីក្រុង KANPUR ៕

    Viewed: 532
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com