Skip Ribbon Commands
Skip to main content



Date 29/12/2016-15:05:00 PM
ទុន​វិនិយោគ​រយៈពេល​11​ខែ​ឆ្នាំ​នេះ​មាន​ទឹកប្រាក់​ប្រមាណ​3​ពាន់​លាន​ដុល្លារ
រាជធានី​ភ្នំពេញ ៖ ទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​នេះ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​កត់ត្រា​សរុប​មាន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ ក្នុង​នោះ​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ជាង​៩៤​លាន​ដុល្លារ វិស័យ​ទេសចរណ៍​១,៣៧​ពាន់​លាន​ដុល្លារ វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល ៩៥០​លាន​ដុល្លារ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រមាណ​៤៤០​លាន​ដុល្លារ វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​១៧៧​លាន​ដុល្លារ ។ នេះ​បើ​តាម​លោក ជា វុ​ទ្ធី អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានឱ្យ​ដឹង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​២៦ ធ្នូ កន្លង​មក ។
mama

លោក​គូសបញ្ជាក់​ថា តួលេខ​វិនិយោគ​ក្នុងស្រុក​បាន​ឈរ​លំដាប់​លេខ​១ ខណៈ​ប្រទេស​ជប៉ុន​លេខ​២ បន្ទាប់​មក​ចិន កូរ៉េ ថៃ ឥណ្ឌា ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ឈរ​នៅ​លេខ​រៀង​បន្តបន្ទាប់​គ្នា ។

លោក ជា វុ​ទ្ធី ថ្លែង​ថា ៖ « ទន្ទឹម​នឹង​សមិទ្ធផល​ដែល​យើង​សម្រេច​បាន​ទាំង​អស់នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​នាម​ជា​ស្ថាប័ន​គន្លឹះ​មួយ ដែល​ធ្វើការ​សម្របសម្រួល​ដោយ​ផ្ទាល់​ជាមួយ​អ្នក​វិនិយោគ បាន​បំពេញការងារ​យ៉ាង​សកម្ម​ក្នុង​ការ​បន្ត​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មី រួមចំណែក​ដោះស្រាយ​ការ​ប្រឈម​នានា​របស់​អ្នក​វិនិយោគ និង​ផ្តល់​សេវា​ថែទាំ​ដល់​ការ​វិនិយោគ ក្នុង​គោលបំណង​ជួយ​អ្នក​វិនិយោគ​ទទួល​បាន​ជោគជ័យ​ក្នុង​សកម្មភាព​វិនិយោគ និង​បន្ត​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះថា ការ​ទាក់ទាញ​ការ​វិនិយោគ​មាន​ប្រសិទ្ធភាព​ខ្ពស់ គឺ​មាន​តែ​យើង​ទាំងអស់​គ្នា​ខិតខំ​ប្រឹងប្រែង​ថែទាំ​អ្នក​វិនិយោគ​ដែល​មាន​ ស្រាប់ គាត់​រួមចំណែក​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដើម្បី​អំពាវនាវ​ឱ្យ​មានការ​វិនិយោគ​ថ្មី​ៗ​បន្ថែម​ទៀត » ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ៖ « ក្រសួងពាណិជ្ជកម្ម​បាន​និង​កំពុង​កសាង​សេចក្តីព្រាងច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ធុរជន ឆ្លើយ​តប​នឹង​តម្រូវការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ បច្ចុប្បន្ន ក្រសួង​បាន​បញ្ចប់​សេចក្តីព្រាងច្បាប់​មួយ​ចំនួន​ដូច​ជា សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​, កិច្ចសន្យា​ពាណិជ្ជកម្ម​, ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​បាន​រៀបចំ​អនុក្រឹត្យ​មួយ​ចំនួន​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​ច្បាប់​ ទាំងនោះ » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ទោះបីជា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ ក្រសួងពាណិជ្ជកម្ម​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ក៏​ដោយ ក៏​ក្រសួងពាណិជ្ជកម្ម​នៅ​ជួប​ប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ ដោះស្រាយ​ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង ហើយ​តម្រូវ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​រៀបចំ​ផែនការ​សកម្មភាព គោលនយោបាយ​ពាណិជ្ជកម្ម​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧ និង​បណ្តា​ឆ្នាំ​ខាង​មុខ​ទៀត ៕

nea
mop

    Viewed: 473
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  

គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com