Skip Ribbon Commands
Skip to main content



Date 07/03/2018-18:23:00 PM
សម្តេចតេជោ ស្នើឯកអគ្គរដ្ឋទូតវៀតណាម ប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មសម្រេចឲ្យបាន៥ពាន់លានដុល្លារអាមេរិក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក វ៉ូ ហ្គងមីញ (Vu Quang Minh) ប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ឲ្យបានដល់៥ពាន់លានដុល្លារអាមេរិក តាមការគ្រោងទុក។

សំណើឲ្យវៀតណាមប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យលោក វ៉ូ ហ្គងមីញ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ។

យោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះ លោក វ៉ូ ហ្គងមីញ បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជារយៈពេល៣ថ្ងៃ ដែលទើបបិទបញ្ចប់នៅថ្ងៃអាទិត្យ ម្សិលមិញនេះ។

លោក វ៉ូ ហ្គងមីញ ក៏បានបង្ហាញពីឆន្ទៈរបស់លោកក្នុងការបំពេញបេសកកម្មការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជាផងដែរ។ លោក វ៉ូ ហ្គងមីញ បានអះអាងថា លោកប្រឹងប្រែងឲ្យអស់កម្លាំងចិត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-វៀតណាម ឲ្យកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នាពេលបច្ចុប្បន្នមានការកើនឡើងច្រើន តែមិនទាន់បានសម្រេចតាមគោលដៅដែលបានគ្រោងទុកនៅឡើយនោះទេ។

កម្ពុជា-វៀតណាម បានកំណត់ថា ជំរុញទំហំពាណិជ្ជកម្មនៃប្រទេសឲ្យបានដល់ ៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨នេះ តែគោលដៅប្រហែលជាមិនអាចសម្រេចបាននោះឡើយ ខណៈដែលឆ្នាំ២០១៧កន្លងទៅទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបានប្រមាណតែ ៣៨០០លានដុល្លារដុល្លារអាមេរិក ពោលកើនត្រឹម ២៥ភាគរយបើធៀបនឹងឆ្នាំ២០១៧។

ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ប្រឹងប្រែងធ្វើយ៉ាងជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យបានសម្រេចតាមការគ្រោងទុក្ខ ៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៨នេះ៕

    Viewed: 227
  •  
ព័ត៍មាន

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com