ព្រឹកថ្ងៃអាទិត្យ ៤រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលគ្រួសក្រហម ប្រវែង១០០០ម ស្ថិតក្នុងភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
ព្រឹកថ្ងៃអាទិត្យ ៤រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលគ្រួសក្រហម ប្រវែង១០០០ម ស្ថិតក្នុងភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តមកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ ។
ជាមួយគ្នានឹងសមិទ្ធិផលនេះដែរ ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់ នៅតាមបណ្តោយផ្លូវនេះ និង សាធារណៈជនទាំងអស់ដែលបានប្រើប្រាស់ផ្លូវមួយខ្សែនេះ សូមចូលរួមថែរក្សា ការពារ សំខាន់បងប្អូនដែលរស់នៅក្នុងភូមិ និងនៅតាមបណ្តោយផ្លូវនេះ ក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផលយ៉ាងងាយស្រួល និង ចំណាយតិច នោះជាការឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “មានផ្លូវមានក្តីសង្ឈឹម” ។
សាលាខេត្តក្រចេះ
សាលាខេត្តក្រចេះ