Skip Ribbon Commands
Skip to main content



Date 10/07/2018-12:41:00 PM
អឺរ៉ុបនឹងរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្មដំបូងគេបំផុតនៅកម្ពុជា នាខែមិថុនានេះ

អឺរ៉ុបនឹងរៀបចំតាំងការពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ នេះបើតាមការឲ្យដឹងពី លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា។

តាមការគ្រោងទុក ការរៀបចំតាំងពិព័រណ៍ដ៏ធំនេះ នឹងធ្វើឡើងក្រោមការចូលរួមពី សំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការរៀបចំឡើងដោយ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, ក្រុមហ៊ុន Cambodia Airports, ប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា ព្រមទាំងមានការចូលរួម ពីសភាពាណិជ្ជកម្មជាតិ នៃបណ្ដាប្រទេសនៅអឺរ៉ុប និងសមាគមធុរកិច្ចចំនួន៥នៅកម្ពុជា រួមមានសភាពាណិជ្ជកម្មបារាំង (CCIFC) សភាពាណិជ្ជកម្មអាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្មអង់គ្លេស (BritCham) សភាពាណិជ្ជកម្មអ៊ីតាលី (ICBA) និងសភាពាណិជ្ជកម្មអឺរ៉ុបខាងជើងជាដើម។

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជាថ្លែងថា នេះជាកិត្តិយសដ៏ធំធេងមួយសម្រាប់អឺរ៉ុប ដែលបានមកចូលរួម រៀបចំពិព័រណ៍អឺរ៉ុប (EuroFair) ដំបូងគេបង្អស់មួយនេះនៅកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មលើកទី១នេះ នឹងដាក់តាំងផលិតផលល្បីៗ និងសេវាកម្មល្អៗមកពីអឺរ៉ុប ជូនអ្នកប្រើប្រាស់ និងសហគ្រិនខ្មែរឱ្យបានស្គាល់ ហើយនេះជាការជួយជម្រុញបណ្ដូរ ពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុបផងដែរ។

លោកបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនប្រមាណ៤០ មកពីអឺរ៉ុបបានចុះឈ្មោះ ចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួន ហើយយើងសង្ឃឹមថា នឹងមានក្រុមហ៊ុនផ្សេងទៀត ក៏នឹងចូលរួមផងដែរ។ ក្រុមហ៊ុនដែលបានចុះឈ្មោះ ជាក្រុមហ៊ុនដែលនឹងមកតាំងពិព័ណ៍ ផលិតផលយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតផលជាច្រើនមុខផ្សេងទៀត។ ដោយឡែកសម្រាប់រថយន្ដវិញ មានម៉ាកល្បីៗដូចជា BMW, Bosch, Eurasia Concept, Daas & Chemicals, Mercedes, Porsche, Thalias, Hops និង Wuerth អ្វីដែលកាន់តែពិសេសទៀតនោះ មានការបញ្ចុះតម្លៃថែមទៀតផង។

លោក Aurelio Flacco សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាថ្លែងថា នេះជាលើកទី១ហើយ សម្រាប់កម្ពុជា និងជាឱកាសដ៏អស្ចារ្យសម្រាប់សហគមន៍ធុរកិច្ចក្នុងស្រុក ដែលអាចស្វែងយល់បន្ថែមអំពីគុណភាពនៃទំនិញ និងសេវាកម្ម ដែលក្រុមហ៊ុនអឺរ៉ុប យកមកបង្ហាញជូន។

លោកបន្តថា «យើងនឹងនាំផលិតផលអ៊ីតាលី ដ៏ល្អបំផុតដូចជា គ្រឿងសង្ហារឹម និងផលិតផលប្រណីតៗ សម្រាប់តុបតែង ក្នុងគេហដ្ឋានដែលមានគុណភាពខ្ពស់ ដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា ដើម្បីផ្គត់ផ្គង់វិស័យសំណង់ ដែលកំពុងរីកលូតលាស់ ដូចអ្នកទាំងអស់គ្នាដឹងហើយថា​ ម៉ាករបស់អឺរ៉ុបត្រូវបានគេទទួលស្គាល់ថា មានគុណភាពខ្ពស់ តាំងពីយូរមកហើយ នេះជាអ្វីដែលយើងនឹងបង្ហាញជូនក្នុងពិព័រណ៍នេះ»

Fresh News
Fresh News

    Viewed: 127
  •  
ĐÁNH GIÁ
0
Tổng số: 0 lượt
        
ព័ត៍មាន

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com