Skip Ribbon Commands
Skip to main content



Date 13/07/2018-13:02:00 PM
រដ្ឋាភិបាលស្វីសដាក់ពាក្យប្តឹងសហរដ្ឋអាមេរិក ទៅកាន់អង្គការ WTO ពាក់ព័ន្ធការតម្លើងពន្ធ

(ហ្សឺណែវ)៖ រដ្ឋាភិបាលស្វីសបានសម្រេចចិត្ត ដាក់ពាក្យប្ដឹងសហរដ្ឋអាមេរិកហើយ នៅថ្ងៃអង្គារនេះ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការតម្លើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលនាំឲ្យបណ្តាប្រទេសអឺរ៉ុបជាច្រើនផ្ទុះកំហឹង។

នេះបើតាម​ក្រសួងសេដ្ឋកិច្ច​ស្វីស ដកស្រង់​ដោយ​ទីភ្នាក់​ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រសួង​សេដ្ឋកិច្ច​ស្វីស​បានឱ្យដឹងទៀតថា «ដោយសំអាងលើការយល់ឃើញ​របស់ស្វីស ការតម្លើងពន្ធ​បន្ថែម ដែលសហរដ្ឋអាមេរិក​អះអាងថា ធ្វើឡើងដើម្បី​ការពារសន្តិសុខ​ជាតិ​នោះ គឺជារឿងមិន​សមហេតុផល»។គួរបញ្ជាក់ថា បើតាម​ច្បាប់ WTO សហរដ្ឋអាមេរិក​មាន​រយៈពេល ៦០ថ្ងៃ ក្នុងការ​ផ្សះផ្សា​ជម្លោះ ហើយបន្ទាប់​ពីនោះស្វីសអាច​បង្កើន​ជម្លោះ តាមរយៈការ​ស្នើសុំឱ្យ WTO បង្កើតអង្គចៅក្រម​មួយដើម្បី​វិនិច្ឆ័យ៕

Fresh News
Fresh News

    Viewed: 124
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com