Skip Ribbon Commands
Skip to main content



Date 13/07/2018-13:05:00 PM
អាមេរិកប្រើកណ្តាប់ដៃដែកដោយ «គ្រោងតម្លើងពន្ធ២០០ពាន់លានដុល្លារ» បន្ថែមលើទំនិញនាំចូលពីមហាយក្សចិន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដុតភ្នក់ភ្លើងសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួនជាមួយចិន ឲ្យកាន់តែកញ្ជ្រោលឡើង តាមរយៈការប្រកាសពីគំរោងតម្លើងពន្ធបន្ថែម លើផលិតផលនាំចូលពីចិន ដែលមានទំហំទឹកប្រាក់ជាង ២០០ពាន់លានដុល្លារ យ៉ាងយូរនៅត្រឹមខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

ការប្រកាស​ពីគំរោងតម្លើង​ពន្ធនេះ កើតមានឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមហាយក្ស​សេដ្ឋកិច្ចទាំងពីរ​តម្លើងពន្ធ ៣៤ពាន់លានដុល្លារ​ ដាក់គ្នា​ទៅវិញទៅមក និងក្រោយ​ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា នឹងតម្លើងពន្ធ​បន្ថែម​ប្រឆាំង​នឹងចិន បើសិនជា​ទីក្រុងប៉េកាំង​ចាត់វិធាន​ការសងសឹក។ គួរបញ្ជាក់ថា បើតាម​សេតវិមាន​ការតម្លើងពន្ធ ២០០ពាន់លានដុល្លារនេះ គឺជាការឆ្លើយតប​ទៅនឹងការធ្វើ​ការពាណិជ្ជកម្ម​មិនស្មើ​ភាពរបស់ចិន ហើយវានឹង​ត្រូវអនុវត្តន៍​លើផលិតនាំ ចូលពីចិន​ច្រើនជាង ៦,០០០មុខ ក្នុងនោះរួមមាន​ផលិតផល ចំណី​អាហារ រ៉ែ និងរបស់របរ​ប្រើប្រាស់ដូចជាកាបូប​យួរដៃ​ជាច្រើន។ ចំណែកឯ បណ្ដាក្រុមហ៊ុន​នៅក្នុងសហរដ្ឋអាមេរិក​ នឹងមានពេល​រហូតដល់​ខែសីហា ដើម្បីតវ៉ាមុននឹង​ការតម្លើងពន្ធនេះ​ចូលជា​ធរមាន៕

Fresh News
Fresh News

    Viewed: 124
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com