Skip Ribbon Commands
Skip to main content



Date 13/07/2018-13:34:00 PM
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ-កម្មការិនី នឹងឡើងខ្ពស់ជាង១៧០ដុល្លារ

ថ្លែងចេញពីទឹកដីខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ បានអះអាងថា នៅឆ្នាំ២០១៩ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនី នឹងឡើងខ្ពស់ជាង១៧០ដុល្លារអាមេរិក ក្នុងមួយខែ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែល សម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១,៧ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ ក្នុងខេត្តតែកែវ នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឆ្នាំ២០១៩ ពូហ៊ានប្រកាសជាមុនថា ប្រាក់ឈ្នួលអប្ប​បរមា​ នឹងកើនខ្ពស់ ជាង១៧០ដុល្លារនេះ គឺត្រូវចរចាគ្នា ដើម្បីបង្កើនប្រាក់ នៅពេលនោះ ឯរាជរដ្ឋាភិបាល ក៏កំពុងរកគ្រប់វិធីទាំងអស់ ដើម្បីធ្វើឱ្យការចំណាយរបស់ម្ចាស់ រោងចក្រ កាន់តែចំណាយតិច ដើម្បីឱ្យម្ចាស់រោងចក្រនោះ ប្រើប្រាស់នូវប្រាក់ចំណេញ ដើម្បីបង្កើនបៀរវត្សចំពោះកម្មករ»

សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានគិតគូរពីថ្លៃអគ្គិសនី សម្រាប់វិស័យឧស្សាហកម្ម ដើម្បីធ្វើយ៉ាងណាឱ្យអគ្គិសនីរបស់យើងមានតម្លៃថោក ដែលអាចធ្វើឱ្យអគ្គិសនី ក៏អាចរស់រានបាន និងផ្នែកឧស្សាហកម្ម ក៏អាចរស់រានបានផងដែរ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានគិតគូរពីបញ្ហាផ្សេងៗដទៃទៀត រាប់ទាំងការសម្រួល ទៅលើបញ្ហាការដឹកជញ្ជូន សម្រួលទៅលើបញ្ហាការ ធ្វើពាណិជ្ជកម្មជាដើម ដើម្បីកាត់បន្ថយនូវការចំណាយថ្លៃដើមទៅលើការផលិត ហើយផលចំណេញនោះ ត្រូវបានផ្តល់សម្រាប់ឱ្យកម្មករ-កម្មការិនី ផងដែរ។

ជាមួយនឹងការប្រកាសដំឡើងប្រាក់បៀរវត្សដល់កម្មករ-កម្មការិនី ប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងថា នៅពេលដែលក្មួយៗ ទទួលបានប្រាក់បៀវត្សកាន់តែខ្ពស់ រីឯការចំណាយក៏កាន់តែតិច តាមរយៈកម្មវិធីគាំពារសង្គម ឬហៅថាសំណាញ់សុវត្ថិភាពសង្គម ដែលរាជរដ្ឋាភិបាល បានផ្តល់ឱ្យកម្មករ កម្មការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយទទួលការពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។ ចំណែកកម្មករ កម្មការិនី នៅក្នុងរាជធានីភ្នំពេញទាំងអស់ បានទទួលនូវសេវារថយន្តក្រុង ដោយឥតគិតថ្លៃផងដែរ។ រីឯកម្មករ កម្មការិនីនៅតាមបណ្តាលខេត្តក៏អាចជិះរថយន្តក្រុងនៅភ្នំពេញបានដដែល នៅពេលមកទស្សនកំសាន្តនៅទីក្រុងភ្នំពេញដូចគ្នាផងដែរ ក៏ប៉ុន្តែត្រូវនាំមកជាមួយនូវប័ណ្ណសម្គាល់ជាកម្មករ កម្មការិនី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាងាយនឹងការបាត់បង់រោងចក្រនៅកម្ពុជា ប្រសិនបើមានសកម្មភាពណាមួយ ដែលធ្វើឱ្យអ្នកវិនិយោគ មិនអាចវិនិយោគបានតទៅទៀត នោះគេនឹងអាចដករោងចក្រចេញពីកម្ពុជា ទៅកាន់ប្រទេសដទៃ ដែលមានផលិតកម្ម ប្រហាក់ប្រហែលជាមួយកម្ពុជា។ ដូច្នេះបានជាយើងត្រូវរួមគ្នា ដើម្បីរក្សាទុកនូវរោងចក្រ និងប្រាក់ចំណូលនានា សម្រាប់ប្រទេសរបស់យើងបន្តទៀត ដែលក្នុងមួយឆ្នាំៗ យើងទទួលបាននូវថវិកាមកពីការវិយោគ យ៉ាងច្រើនទៅតាមទំហំ នៃការងារ ដែលបានវិនិយោគផងដែរ៕

Fresh News
Fresh News

    Viewed: 190
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  

គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com