Skip Ribbon Commands
Skip to main content



Date 13/09/2018-15:17:00 PM
សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ ឧស្សាហកម្មទី៤ ជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី

ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ បានក្លាយជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ ដោយត្រូវផ្ដោតសំខាន់ទៅលើការពង្រឹង និងពង្រីកមូលដ្ឋាននៃសេដ្ឋកិច្ចឌីជីថលទាំងផ្នែករឹងនិងទន់ ការរៀបចំអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញស្របតាមបរិបទថ្មី ការបង្កើតក្របខ័ណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រដែលពាក់ព័ន្ធ ព្រមទាំងការជំរុញ និងលើកកម្ពស់ស្រាវជ្រាវ និងនវានុវត្តន៍។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ នៅក្នុងវិទិកាសេដ្ឋកិច្ចពិភពលោកស្ដីពី​អា​ស៊ា​​ន លើកទី២៧ ក្រោមប្រធានបទ «អាស៊ាន ៤.០៖ សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្ម​លើកទី​៤» ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នា​ព្រឹ​ក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការចូលរួមរបស់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល នៃ​​ប​ណ្ដា​ប្រទេសជាច្រើន និងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនកុះករ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ជាមួយក្ដីរំពឹងថាបដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងនាំមកនូវការអភិវឌ្ឍជាវិជ្ជមាន​ស​ម្រា​ប់​​ប្រជាជាតិទាំងមូល បដិវត្តន៍ក៏នាំមកនូវភាព កង្វល់ជាច្រើន និងបញ្ហាប្រឈមមួយចំនួន ដូច​ជា​ការបាត់បង់ការងារ ការទាម ទារឱ្យមនុស្សមានកម្រិតអប់រំ និងជំនាញខ្ពស់ ការទទួល​បា​ន​​នូវផលប្រយោជន៍កាន់តែមិនស្មើគ្នា ដោយសារភាពមិនស្មើគ្នានៃឱកាសទទួល​បានចំ​ណេះ​​​ដឹ​ង​ និងបច្ចេកវិទ្យា ឧក្រិដ្ឋកម្ម ឬបទល្មើសដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន ដែល​អាច​ប៉ះ​ពា​ល់​ដល់សន្តិសុខជាតិ និងសន្តិសុខតំបន់ទាំងមូល កង្វះខាតក្របខ័ណ្ឌគតិយុត្ត និង​បទ​ប្ប​ញ្ញ​ត្តិ​សម្រាប់ការគ្រប់គ្រងលើសុវត្ថិភាពទិន្នន័យ និងសិទ្ធិឯកជននៃទិន្នន័យ និងសន្តិ​សុ​ខ​​តាម​ប្រ​ព័​ន្ធ​​​អ៊ីនធើណែត។ល។

សម្ដេចតេជោគូសបញ្ជាក់ថា ដើម្បីចាប់យកនូវការអភិវឌ្ឍជាវិជ្ជមាន និង​កាត់​បន្ថយកង្វល់ ខ្ញុំយល់ថាអាស៊ានគួរតែអនុវត្តន៍នូវវិធានការមួយចំនួន ដូចជា បង្កើតនូវ​ចក្ខុវិ​ស័​​យអាស៊ានរួមមួយអំពីឧស្សាហកម្ម ៤.០ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ដោយ​ផ្អែកលើគំនិតផ្ដួចផ្ដើមរបស់អាស៊ាន ដែលមានស្រាប់ ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍ​សំ​ខាន់ៗលើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស ក្របខ័ណ្ឌគតិយុត្ត ហេដ្ឋារចនា​សម្ព័ន្ធ​ផ្នែ​កទន់ និងរឹងរបស់បច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីកំណែទំម្រង់របស់អាស៊ាន និងប្រទេសនីមួ​យ​ៗ​ជាសមាជិកផងដែរ។ រៀបចំកម្មវិធីរួមពង្រឹងសមត្ថភាពមនុស្ស តាមរយៈនៃការលើក​កម្ព​ស់​គុណភាពនៃការអប់រំ ការបណ្ដុះបណ្ដាលជំនាញ ការដោះស្រាយបញ្ហាបាត់បង់ការងារ ការ​រៀ​ប​ចំប្រព័ន្ធគាំពារសង្គម ដើម្បីដោះស្រាយបញ្ហាវិសមភាពសេដ្ឋកិច្ច និងសង្គម។ លើកកម្ពស់​ការ​​រៀប​ចំប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងតំបន់ ពង្រឹងនូវសមត្ថ​ភាព​​សហគ្រិនភាពក្នុងការរៀបចំម៉ូឌែលធុរកិច្ច បង្កើតការងារថ្មី និងតម្រង់ទិសថ្មីរបស់សេ​ដ្ឋ​កិ​ច្ច​​នាពេលអនាគត។ បន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ពិសេសបង្កើនការ​តភ្ជា​ប់​​ដែលមានស្រាប់ ក៏ដូចជាការបន្តធ្វើសមាហរណកម្មទាំងក្នុងតំបន់ និងអន្តរតំបន់ ដើម្បីបន្តក​សាង​មូលដ្ឋានគ្រឹះរឹងមាំសម្រាប់ប្រជាជាតិអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពីស្ថាន​ភា​ព​​កំណើនថ្មី​ក្នុងពិភពលោកនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កម្ពុជាជា​ប្រទេសមានសក្ដានុពលខ្ពស់ក្នុងការចាប់យកនូវប្រយោជន៍ ដែលកើតចេញពីបដិវត្តន៍​ឧស្សា​ហ​ក​ម្មទី៤ ដោយមូលហេតុដូចជា៖ ១. ភាគលាភប្រជាសាស្ត្រ ដោយសារការកើនឡើង​នូវចំ​នួ​ន​យុវជនមានចំណេះដឹង និង និន្នាការចាប់យកបច្ចេកវិទ្យាឌីជីថលលឿន​, ២. ការកើនឡើង​នៃ​ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត និងទូរស័ព្ទវៃឆ្លាតជាមួយអាត្រាប្រើប្រាស់ទូរស័ព្ទដៃខ្ពស់, ៣. លំហូរនៃការវិនិយោគក្រៅប្រទេសដែលនាំមកនូវបច្ចេកវិទ្យា និង ៤. ឌីជីថលរូប​នី​យ​កម្ម​បាន​កំពុងរីកចម្រើនស្ទើរគ្រប់វិស័យសេដ្ឋកិច្ចសំខាន់ៗ ជាតួយ៉ាងដូចជា ក្នុងវិស័យបច្ចេក​វិទ្យា​ហិ​រ​ញ្ញវត្ថុ និងពាណិជ្ជកម្មអេឡិចត្រូនិច ស្របពេលដែអតិថិជនកំពុងសម្របខ្លួនជាបណ្ដើរៗ ក្នុ​ង​​ការប្រើប្រាស់នូវបច្ចេកវិទ្យានានា។

ក្នុងពិធីបើកកិច្ចប្រជុំកំពូល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី​អាស៊ាន លើកទី​២៧ លោក​សា​ស្រ្តាចារ្យ ក្លោស៍ ស្វាប់ (Klaus Schwab) ស្ថាបនិកនិងជានាយកប្រតិបត្តិវេទិកា សេ​ដ្ឋកិ​ច្ចពិ​ភព​លោក ថ្លែងថា សារលិខិតរបស់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ រួមទាំង ប​ណ្តា​​មេដឹកនាំនៃប្រទេសវៀតណាម សិង្ហបុរី និងឥណ្ឌូណេស៊ី បានចាត់ទុករួមគ្នាថា ការស​ហ​កា​រ គ្នារវាងវិស័យឯកជន និងរដ្ឋាភិបាលគឺជារឿងចំាំបាច់ ដើម្បីធ្វើឱ្យមានការរីកចំរើន និង ដើម្បី​ធ្វើឱ្យ​បានជោគជ័យបន្តទៀតនោះ។ យើងត្រូវការរដ្ឋាភិបាលដែលអាចផ្តល់ នូវលក្ខខណ្ឌ​ចំា​បាច់ ក្នុងការលើកកម្ពស់សហគ្រាសធនតូចនិងមធ្យម ហើយក៏ជាផ្នែកមួយផ្តល់ឱ​កាសការ​ងា​រ​​។

ខ្ញុំសូមបង្ហាញ​ជាទស្សនទានមួយចំនួនដើម្បីអាស៊ានដូចជា៖ទី១. បង្កើតនូវបរិបទថ្មីមួយ អំ​ពី​ការ​ផលិតនូវ​បច្ចេក​វិទ្យា ឧស្ម័នជាដើម, ទី២. ជំរុញកំណើនបរិយាប័ន្ន ដើម្បីបង្កើតការតភ្ជាប់ និង​ចែ​ករំលែក​គំនិត​ថ្មីៗអំពីតម្លៃ, ទី៣. ត្រូវពង្រីកធុរកិច្ច និងសហគ្រាសនតូចនិងមធ្យម ដើម្បីជា​វិស័យ​​ជាតិ​ដ៏​សំខាន់របស់អាស៊ាន និងទី៤. ការរីកចម្រើនទៅលើបច្ចេកវិទ្យា​ក៏ជាហានិភ័យមួយ​ដែ​រ នៅពេល​ដែល​​មាន​ការរីកចម្រើនខ្លាំងក៏បាត់បង់ឱកាសការងារ ដោយប្រើឧបករណ៍ជំ​នួ​​​យ​មនុស្ស។ ប្រមុខដឹកនាំទាំងអស់ បានចាត់ទុកការរួមសហការ គ្នារវាងវិស័យឯកជន ជា​មួ​យ​​នឹងរដ្ឋាភិបាលគឺជារឿងចាំបាច់បំផុតដើម្បីជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ជា​ពិ​សេ​​ស​គឺរួមគ្នាយកចិត្តទុកដាក់ចំពោះការ បណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាដែលជាសេចក្តី​ត្រូវការ​ចាំ​បាច់បំផុតនៅក្នុងសម័យឌីជីថល ដែលជា មូលដ្ឋានដ៏សំខាន់សម្រាប់ទ្រទ្រង់ខឿន​សេដ្ឋកិច្ច​ប្រ​កបដោយចីរភាព៕

ជឹម ណារី
AKP

    Viewed: 129
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com