Skip Ribbon Commands
Skip to main content



Date 13/09/2018-15:29:00 PM
កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញារួមគ្នា ជំរុញល្បឿន នៃការអភិវឌ្ឍតំបន់ត្រីកោណ តាមរយៈការពិនិត្យលទ្ធភាព និងការដាក់សំណើរទៅកាន់ដៃគូអភិវឌ្ឍ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក ថង លួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញទទួលទានអាហារពេលព្រឹករួមគ្នា មុនពិធីបិទកិច្ចប្រជុំកំពូលពេញអង្គ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ក្នុងពិធីទទួលទាន អាហារពេលព្រឹកនោះ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបី ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងបី ពិសេសការរិះរក គ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍ សម្រាប់ប្រទេសទាំងបី។

ក្នុងនោះ ភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការបន្តរួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថេរភាព ដើម្បីជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី។ មេដឹកនាំនៃប្រទេសទាំងបី ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើគម្រោងនៃការតភ្ជាប់ នៃប្រទេសទាំងបី ពិសេសនៅតំបន់ត្រីកោណ ដែលជាតំបន់មួយ មានការអភិវឌ្ឍទាបនៅឡើយ។ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបី បានធ្វើការពិនិត្យរួមគ្នា ការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោងអាទិភាព នៃការអភិវឌ្ឍតំបន់ត្រីកោណ សំដៅធ្វើយ៉ាងណាកាត់បន្ថយគន្លាត នៃការអភិវឌ្ឍតំបន់ទាំងនោះ ឲ្យមានការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

នាឱកាសនោះ មេដឹកនាំ នៃប្រទេសទាំងបី បានប្តេជ្ញារួមគ្នា ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍតំបន់ត្រីកោណ តាមរយៈការពិនិត្យលទ្ធភាព និងការដាក់សំណើរ ទៅកាន់ដៃគូអភិវឌ្ឍ ដើម្បីរកកញ្ចប់ថវិកាអភិវឌ្ឍតំបន់ត្រីកោណ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនទ្វេឡើងថែមទៀត ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ត្រីកោណ កាន់តែទទួលបាន នូវការលើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕


Fresh News

    Viewed: 225
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com