Skip Ribbon Commands
Skip to main content



Date 16/11/2018-08:58:00 AM
វារីអគ្គីសនីសេសាន២នឹងដាក់សម្ភោធនៅពាក់កណ្តាលខែធ្នូឆ្នាំ២០១៨

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូ និងក្រុមការងារខេត្តចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការទំនប់វារីអគ្គិសនីសេសានក្រោម២ ។

នារសៀលថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូ និងក្រុមការងារខេត្ត ចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលថ្មីដ៏ធំនេះ និងធ្វើឡើងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធីបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សាលាខេត្តស្ទឹងត្រែង
សាលាខេត្តស្ទឹងត្រែង

    Viewed: 122
  •  
ព័ត៍មាន

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com