Skip Ribbon Commands
Skip to main content



Date 30/03/2018-10:15:00 AM
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី១០ នៅរដ្ឋធានីហាណូយ

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី១០។

កិច្ចប្រជុំកំពូល​មហាអនុតំបន់​មេគង្គ លើកទី៦ និង​កិច្ចប្រជុំកំពូលកម្ពុជា ឡា​វ វៀតណាម លើកទី១០ ស្តីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុង​ហាណូយ​ សាធារណរដ្ឋសង្គម​និយមវៀតណាម​ ដែលជា ការតបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc)​ នា​យ​ក​រដ្ឋ​មន្រ្តី​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន​វ​​ត្តមាន សម្ដេច​ក្រឡា​ហោម​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យ​សេ​នា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ ​ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឥស្សរជនជាន់ខ្ពស់​របស់រាជ​រដ្ឋាភិបាល​ជា​ច្រើនរូបទៀត។

ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន នៅ ព្រលានយន្តហោះ​អន្តរ​ជាតិ​ភ្នំពេញថា​ ឥស្សរជនកម្ពុជាដែលអញ្ជើញអមដំណើរសម្តេច​តេ​ជោ​នាយក​រដ្ឋមន្រ្តី រួមមាន ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន​ ទេសរដ្ឋមន្រ្ដី​ រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និ​ង​ហិរ​ញ្ញវត្ថុ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​​សាធារណការ​ និងដឹកជញ្ជូន​ ឯក​ឧត្ដម វ៉ា គឹមហុង ទេសរដ្ឋមន្រ្ដី និងជា​ប្រធានគណៈ​កម្មាធិការ​កិច្ចការ​​ព្រំដែ​ន​​ជា​តិ ឯក​ឧត្ដ​ម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ​ឯក​ឧត្ដ​ម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​​កសិកម្ម រុក្ខា​ ប្រម៉ាញ់​ និងនេសាទ ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិ​បាលកម្ពុ​ជា ។

ឯកឧត្ដម ស្រ៊ី ថាមរុង្គ បានឱ្យដឹងបន្តថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមហាអនុតំបន់ មេគង្គ លើកទី៦ ដែល​នឹង​​ប្រព្រឹត្ត​​ទៅ​ក្រោ​ម​​ប្រធានបទ “សមិទ្ធផលរយៈពេល២៥ឆ្នាំ នៃកិច្ច សហប្រតិបត្តិការ និងការ​កសាង​មហា​អនុ​តំ​ប​ន់​​មេគង្គ​ប្រកបដោយ​ចីរភាព សមាហរណកម្ម និងវិបុលភាព” ថ្នាក់ដឹកនាំ នឹងអនុម័តជា​ផ្លូវ​ការ​​ផែនការ​សកម្មភាព​ទីក្រុងហាណូយ​ ឆ្នាំ២០១៨ -២០២២ និងក្របខ័ណ្ឌវិនិយោគតំបន់ ឆ្នាំ​២០​២២។ សេចក្តីថ្លែង​ការណ៍​រួមរបស់​កិច្ច​ប្រជុំកំពូល​ នឹងត្រូវចេញផ្សាយផងដែរ។ នៅក្នុង​​ក្រ​ប​​ខ័ណ្ឌ​នៃ​កិច្ច​ប្រជុំកំពូល​មហា​អនុតំបន់​មេគង្គ​លើក​ ទី៦ សម្តេចតេជោ​ ក៏នឹងអញ្ជើញថ្លែង​សុន្ទ​រ​ក​​ថា ក្នុងកិច្ច​​ប្រជុំ​កំពូល​​ធុរកិច្ច​​របស់​មហាអនុតំបន់ មេគង្គ ដែលផ្តោត​ទៅលើភាព​ជោគជ័យ​ និង​ការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុ តំបន់មេគង្គ ផងដែរ។ ដោយឡែកក្នុ​ង​​​កិ​ច្ច​​​​ប្រជុំកំពូល​ កម្ពុជា ឡាវ និងវៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹងពិនិត្យស​មិទ្ធផលនា​ឆ្នាំកន្លង​មក នៃគំនិតផ្ដួច ផ្ដើមនានា ហើយនឹងកំណត់ទិសដៅ​អភិវឌ្ឍ​ន៍​នាពេលអនាគត ក្នុងវិស័យ​សំខាន់ៗ​ រួមមានកិច្ច សហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពា​ណិ​​ជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។​ ថ្នាក់ដឹកនាំ នឹងអនុម័ត​ផែន​ការ​សកម្ម​ភាព​​​​សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់ឆ្នាំ​២០៣០​ និងចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី១០ ស្តីពីតំបន់​​ត្រី​កោណ​​​អភិ​វឌ្ឍន៍។

​ ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹង​ឆ្លុះ​បញ្ចាំង​នូវការ​ប្តេជ្ញារបស់​កម្ពុជា​ ក្នុងការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅ​ក្នុង​មហាអនុតំបន់មេគង្គ និងក្នុង​ក្របខ័ណ្ឌ​កម្ពុជា​ ឡាវ វៀតណាម ដើម្បីធានាឱ្យបាននូវ​សន្តិ​ភា​ព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់៕

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

    Viewed: 35
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com