Skip Ribbon Commands
Skip to main content



Date 08/02/2019-09:18:00 AM
កិច្ចប្រជុំបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG) ដោយ មានការចូលរួមពីដៃគូអភិវឌ្ឍន៍ តំណាងទីភ្នាក់ងារ JICA និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃគម្រោងកំពុងសាងសង់ និងគម្រោងនាពេលអនាគតនៅកម្ពុជា។

ថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ទីស្ដីការក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹក នាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG) ដោយ មានការចូលរួមពីដៃគូអភិវឌ្ឍន៍ តំណាងទីភ្នាក់ងារ JICA និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃគម្រោងកំពុងសាងសង់ និងគម្រោងនាពេលអនាគត នៅកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាងក្រសួង អភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីភ្នាក់ងារJICA និងតំណាង ដៃគូអភិវឌ្ឍន៍នានា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគម្រោងសម្រេចបាន និងកំពុងបន្តសំខាន់ៗ ដែលក្នុងនោះ រួមមាន៖ ការដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ យុទ្ធនាការ ជិះកង់មើលផ្លូវ គម្រោងពង្រីកនិងធ្វើឱ្យ ប្រសើរឡើងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ជាតិលេខ៥ ផ្លូវជាតិលេខ៦ពីខេត្តសៀមរាបទៅប៉ោយប៉ែត ផ្លូវជាតិ លេខ៧ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៥៥ពោធិ៍សាត់ទៅថ្មដា ផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្លូវពីបាត់ដំបងទៅកោះកុងប្រវែង ១៩៧គីឡូម៉ែត្រដែលគ្រោងបើកការដ្ឋាននៅឆ្នាំនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាស (AGT) ប្រព័ន្ធដឹកជញ្ជូនដោយប្រើ ផ្លូវដែក(Tramways) និងគម្រោងសាកល្បងស្មាតស៊ីធីដែលប្រកបដោយ បរិស្ថានស្រស់ស្អាត និងផាសុកភាព និងគម្រោង សាងសង់ផែកុងតេន័រថ្មីមួយប្រវែង៣៥០ម៉ែត្រ និង ជម្រៅ១៤,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យប្រភេទនាវាធំៗ៩៣% លើពិភពលោក អាចប្រើប្រាស់សេវាកំពង់ផែនេះបាន ពេលសាងសង់ចប់។

បន្ថែមពីលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា៖ នាពេលថ្មីៗ កន្លងទៅនេះ ក្រសួងបានដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ដែលអនុញ្ញាត ឱ្យប្រជាពលរដ្ឋថតរូបភាពជង្ហុក សំបុកមាន់ផ្ញើមកកាន់ក្រុមការងារក្រសួងចុះទៅជួសជុល បានទាន់ពេល វេលា បង្ការកុំឱ្យខូចរាលដាលកាន់តែធំ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យដៃគូអភិវឌ្ឍន៍ធ្វើការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការបង្កើតផែនការយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយការបើកបរហួសល្បឿនកំណត់ និងអត់ពាក់មួកសុវត្ថិភាព និងបានស្នើឱ្យបរិច្ចាគមួកសុវត្ថិភាព ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុម ការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឱ្យមានការ រីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជា។

ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន

    Viewed: 281
  •  
ព័ត៍មាន

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com