អនុគណៈកម្មការសង្គម និងបរិស្ថាន ស្តីពីតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) បានបើកកិច្ចប្រជុំលើកទី៩ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ដើម្បីពិនិត្យមើលសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ។
អនុគណៈកម្មការសង្គម និងបរិស្ថាន ស្តីពីតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) បានបើកកិច្ចប្រជុំ លើកទី៩ របស់ខ្លួន កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ដើម្បីពិនិត្យមើលសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ នៅតាម បន្ទាត់ព្រំដែននៃខេត្តទាំង១៣ ស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ សំដៅឆ្លើយតបនឹងការបន្ថែមជំពូកថ្មី ស្តីពីការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច ដែលប្រមុខដឹកនាំនៃប្រទេសទាំងបី បានប្រកាសនៅទីក្រុងហាណូយ កាលពីឆ្នាំមុន។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តក្រចេះ ក្រោមគណៈអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន (កម្ពុជា) លោក ខាំ ឌួងចន្ថា អគ្គនាយករង នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ (ឡាវ) និងលោក ឌួង ថាន់អាន អនុប្រធាននៃវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយ ស្តីពីធនធានធម្មជាតិ និងបរិស្ថាន នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន (វៀតណាម)។
ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម