គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជី ជូនដល់ក្រុមហ៊ុនKAMFOR RECYCLE PULP AND PAPER CO.,LTD.។
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកែច្នៃក្រដាសកាតុង (ពីក្រដាសចាស់ៗប្រមូលទិញក្នុងស្រុក) និងផលិត កេសកាតុង របស់ក្រុមហ៊ុន “KAMFOR RECYCLE PULP AND PAPER CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨២កន្លែង។