ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យមើលការដា្ឋនស្ថាបនា រង្វង់មូល និងផ្លូវបេតុងតាមបណ្តោយមាត់ទន្លេ ស្ថិតនៅកណ្តាលក្រុងស្ទឹងត្រែង
អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យការរដ្ឋានស្ថាបនារង្វង់មូល និងផ្លូវបេតុងនៅក្រុងស្ទឹងត្រែង
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យមើលការដា្ឋនស្ថាបនា រង្វង់មូល និងផ្លូវបេតុងតាមបណ្តោយមាត់ទន្លេ ស្ថិតនៅកណ្តាលក្រុងស្ទឹងត្រែង ដែលកំពុងស្ថាបនាដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែមានភាពងាយស្រួល និងបានលើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុងស្ទឹងត្រែង នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរ សាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ ឲ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវបេតុងនេះ ព្រោះផ្លូវបេតុជាផ្លូវដែលស្ថាបនា ហើយត្រូវតែបានប្រើប្រាស់បានយូរ អង្វែងតជំនាន់ក្រោយៗ ៕
រដ្ឋបាលខេត្តស្ទឹងត្រែង
រដ្ឋបាលខេត្តស្ទឹងត្រែង