ផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍សាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ នឹងកែប្រែសហគមន៍អេកូទេសចរណ៍កោះសាមសិបក្លាយជាតំបន់ដ៏គួរជាទីទាក់ទាញសម្រាប់ខេត្តក្រចេះ
(29/06/2022-11:20:00 AM) ព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងមន្ទីរទេសចរណ៍ខេត្ត និងអង្គការNTFP-EP បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍សាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ ក្រោមអធិបតីភាពលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងលោកសុឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជា ។
គម្រោងការស្នើសុំវិនិយោគអេកូទេសចរណ៍ (EIP) សម្រាប់តំបន់ឧទ្យានធម្មជាតិរបស់ក្រុមហ៊ុន INVINTREES ក្រុមហ៊ុន DOUBLE VISIONS និងក្រុមហ៊ុន BULLRUN
(29/06/2022-11:09:00 AM) នៅរសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឺងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោក ជាក់ ម៉េងហ៊ាង អភិបាលខេត្តស្តីទី បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន INVINTREES ក្រុមហ៊ុន DOUBLE VISIONS និងក្រុមហ៊ុន BULLRUN ចូលជួបដើម្បីធ្វើការបង្ហាញគំរោងសម្រាប់ការស្នើសុំវិនិយោគអេកូទេសចរណ៍ (EIP) សម្រាប់តំបន់ឧទ្យានធម្មជាតិ ដែលមានការចូលរួមដោយ លោក លោកស្រី អភិបាលរងខេត្ត នាយករងរដ្ឋបាល ប្រធានមន្ទីរបរិស្ថាន នាយកទីចាត់ការអន្តរវិស័យ និងនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំ អគាររដ្ឋបាលខេត្ត។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង
(16/02/2022-18:03:00 PM) នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។