Skip Ribbon Commands
Skip to main content



 
ភ្ជាប់បណ្តាគេហទំព័រ
 

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បបរមា...
(13/07/2018-13:34:00 PM)
ថ្លែងចេញពីទឹកដីខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ បានអះអាងថា នៅឆ្នាំ២០១៩ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនី នឹងឡើងខ្ពស់ជាង១៧០ដុល្លារអាមេរិក ក្នុងមួយខែ។
រថភ្លើង​ធ្លាក់​ផ្លូវដែក​នៅ​ភាគ​ខាងជើង​ឥណ្ឌា
(29/12/2016-11:00:00 AM)
ប៉ូលិស និង​អាជ្ញាធរ​ផ្លូវដែក​ឥណ្ឌា​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៤៣​នាក់​រង​របួស​ដោយសារ​គ្រោះថ្នាក់​រថភ្លើង​មួយ​ខ្សែ​ធ្លាក់​ចេញពី​ផ្លូវដែក​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ នៅ​ភាគ​ខាងជើង​ប្រទេស ។
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
(24/04/2024-10:56:00 AM)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១៥:១០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៣ក្បាលផ្សេងទៀត។
អបអរសាទរខេត្តក្រចេះ ត្រូវបានប្រកាសជាខេត្តអស់មីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
(26/03/2024-09:07:00 AM)
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ គឹជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយ ខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
កម្ពុជា​ទទួល​បាន​កូន​ផ្សោត​ថ្មី​២​ក្បាល​ក្នុង​ថ្ងៃ​តែ​មួយ តែ​១ក្បាល​​ក្នុង​ចំណោម​នោះស្លាប់​ទៅ​វិញ
(25/03/2024-09:29:00 AM)
នៅ​ខេត្ត​ស្ទឹងត្រែង ផ្សោត​ទើបនឹងកើតថ្មីមួយក្បាល​ ត្រូវ​ប្រទះ​ឃើញ​នាវេលាម៉ោង១៣:៤៥នាទី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កាំងកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ស្ថាបនិកនិងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក
(24/05/2022-09:50:00 AM)
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។ នៅក្នុងជំនួបនេះលោកសាស្ត្រាចារ្យ Klaus Schwab បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកកាន់ទីក្រុងដាវ៉ូសប្រទេសស្វីសនៅពេលនេះ។លោកក៏បានអរគុណសម្ដេចតេជោដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះ។
អាមេរិកប្រើកណ្តាប់ដៃដែកដោយ «គ្រោងតម្លើងពន្ធ២០០ពាន់លានដុល្លារ» បន្ថែមលើទំនិញនាំចូលពីមហាយក្សចិន
(13/07/2018-13:05:00 PM)
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដុតភ្នក់ភ្លើងសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួនជាមួយចិន ឲ្យកាន់តែកញ្ជ្រោលឡើង តាមរយៈការប្រកាសពីគំរោងតម្លើងពន្ធបន្ថែម លើផលិតផលនាំចូលពីចិន ដែលមានទំហំទឹកប្រាក់ជាង ២០០ពាន់លានដុល្លារ យ៉ាងយូរនៅត្រឹមខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋាភិបាលស្វីសដាក់ពាក្យប្តឹងសហរដ្ឋអាមេរិក ទៅកាន់អង្គការ WTO ពាក់ព័ន្ធការតម្លើងពន្ធ
(13/07/2018-13:02:00 PM)
(ហ្សឺណែវ)៖ រដ្ឋាភិបាលស្វីសបានសម្រេចចិត្ត ដាក់ពាក្យប្ដឹងសហរដ្ឋអាមេរិកហើយ នៅថ្ងៃអង្គារនេះ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការតម្លើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលនាំឲ្យបណ្តាប្រទេសអឺរ៉ុបជាច្រើនផ្ទុះកំហឹង។

គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com