Skip Ribbon Commands
Skip to main content



Date 20/05/2024-10:06:00 AM
វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវចំនួន០២ខែ្ស នៅខេត្តក្រចេះ

គិតត្រឹមខែឧសភាឆ្នាំ២០២៤ ផ្លូវចំនួន០២ខ្សែត្រូវបានជួសជុល និងថែទាំ ដែលមានប្រវែងសរុបជិត៤៩គ.ម រួមមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាបស(ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ។

វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវចំនួន០២ខែ្ស នៅខេត្តក្រចេះ សម្រេចការសាងសង់ បានប្រមាណ ៥៣% គិតត្រឹមខែឧសភាឆ្នាំ២០២៤ ដែលមានប្រវែងសរុបជិត៤៩គ.ម រួមមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាបស(ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ។

ផ្លូវទាំងនេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើនដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី,រមណីយដ្ឋានទឹកជួរកាំពី ,ព្រះវិហារសសរ ១០០ ,និងសហគមន៍ទេសចរណ៍កោះ៣០ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផល ទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។

សូមបញ្ជាក់ថា ផ្លូវ២ខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ជាគម្រោងស្តារឡើងវិញដោយពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ ដល់ ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧) ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (RCIP)។

រដ្ឋបាលខេត្តក្រចេះ
រដ្ឋបាលខេត្តក្រចេះ

    Viewed: 48
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com