Skip Ribbon Commands
Skip to main content



Date 04/06/2024-09:31:00 AM
សិក្ខាសាលាស្តីពីការទាក់ទាញវិនិយោគចិនលើវិស័យយានយន្តអគ្គិសនី

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការទាក់ទាញវិនិយោគចិនលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងដែលបានរៀបចំឡើងក្រោមកិច្ចសហការវាងសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជាផងដែរ។

សិក្ខាសាលាស្តីពីការទាក់ទាញវិនិយោគចិនលើវិស័យយានយន្តអគ្គិសនី

តបតាមការអញ្ជើញរបស់សមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការទាក់ទាញវិនិយោគចិនលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងដែលបានរៀបចំឡើងក្រោមកិច្ចសហការវាងសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជាផងដែរ។

ក្នុងសិក្ខាសាលាខាងលើ ឯកឧត្តមអគ្គលេខាធិការរងបានធ្វើបទបង្ហាញស្តីពី “គោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគបង្កើតរោងចក្រផ្គុំតម្លើងរថយន្ត និងការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា”ជូនវិនិយោគិន និងធុរជនចិនប្រមាណជាង ១០០ រូប ដែលអញ្ជើញមកពីក្រុមហ៊ុនចិនធំៗដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ព្រមទាំងសហគ្រាសក្នុងវិស័យពាក់ព័ន្ធសំខាន់ៗប្រមាណជាង ៤០ សហគ្រាស។ គួរបញ្ជាក់ជូនផងដែរថា នៅក្នុងបទបង្ហាញខាងលើ ឯកឧត្តមបានសង្កត់ធ្ងន់ អំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការជំរុញទាក់ទាញការវិនិយោគ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ការផ្តល់នូវកិច្ចសម្រួលវិនិយោគ និងការកំណត់នូវរបបនៃការលើកទឹកចិត្តដែលមានលក្ខណៈអំណោយផល និងអនុគ្រោះបំផុតសម្រាប់ការវិនិយោគក្នុងវិស័យយានយន្ត ព្រមទាំងវិស័យប្រកបដោយសក្តានុពលសំខាន់ៗផ្សេងទៀត តាមរយៈការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចផងដែរអំពីចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តនូវផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២២ ដោយបានកំណត់នូវគន្លងអភិវឌ្ឍន៍យ៉ាងច្បាស់លាស់សម្រាប់ជំរុញ និងអភិវឌ្ឍន៍វិស័យខាងលើផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    Viewed: 37
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com