Skip Ribbon Commands
Skip to main content



Date 08/07/2024-10:15:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន

នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកជំទាវរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបាន ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីភាពរីកចម្រើននៃទំនាក់ទំនងជប៉ុន-កម្ពុជា ដែលប្រកបដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់តាំងពីដំណើរការស្វែងរក សន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍ កម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ សម្រាប់អនាគតកាល រាជរដ្ឋា ភិបាលជប៉ុននឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ KAMIKAWA Yoko និង គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងជំនួបនេះដែរ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មីលើវិស័យជាច្រើន រួមមាន៖ (១) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធ ប្រព្រឹត្តកម្មទឹកកខ្វក់ ការជំរុញការអភិវឌ្ឍលើវិស័យឌីជីថល និងសន្តិសុខសាយប៊័រ (២) កិច្ចសហប្រតិបត្តិការក្នុង ការតភ្ជាប់លំហសមុទ្រ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការ លើសន្តិសុខលំហសមុទ្រ តាមរយៈការជំរុញកិច្ចសហ- ប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជានគរបាលជើងទឹកកម្ពុជា និងឆ្មាំសមុទ្រជប៉ុនលើការ បណ្តុះបណ្តាលធនធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា និង (៣) ការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហ- ប្រតិបត្តិការលើ វិស័យបោសសម្អាតមីន ដោយលោកជំទាវរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រកម្ពុជាក្នុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអនុសញ្ញាស្ដីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ៅ) នៅខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ៅនេះ និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានចូលរួមចំណែក និងគាំទ្រដល់កិច្ចដំណើរការនៃការរៀបចំ។

បន្ថែមលើនេះ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគពីប្រទេសជប៉ុន។ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងអបអរសាទរចំពោះការដំឡើងកម្រិតនៃកិច្ចសន្ទនាលើវិស័យការពារជាតិ និងវិស័យ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរដល់កម្រិតនៃថ្នាក់អនុរដ្ឋមន្ត្រីផងដែរ។ ជាមួយគ្នានេះ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាអំពីការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិសំដៅផ្តល់នូវអត្ថប្រយោជន៍ទៅវិញ ដល់ប្រជាជន និងប្រទេសទាំងពីរ។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

Samdech Thipadei Hun Manet, Prime Minister of Cambodia
Samdech Thipadei Hun Manet, Prime Minister of Cambodia

    Viewed: 34
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com